កម្មវិធី​អ្នក​និយាយ​ភាសាកូរ៉េ​បាន​ល្អ​លើក​ទី​១៣​


កម្មវិធី​នេះ​គេ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ស្វែង​រក​ជន​បរទេស​ណា​ដែល​អាច​និយាយ​ភាសា​កូរ៉េ​បាន​ល្អ​។​ បើ​គ្រាន់​តែ​ចេះ​និយាយ​ភាសា​កូរ៉េ​ស្ទាត់​ក៏​មិន​មាន​ន័យ​ថា​នឹង​អាច​ជាប់​ជ័យ​លាភី​ក្នុង​កម្ម​វិធី​នេះ​បាន​ដែរ​ ព្រោះ​ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​នេះ​ មើល​ទៅ​សុទ្ធ​តែ​ចេះ​កូរ៉េ​ស្ទាត់​ដែរ​ហើយ​ តែ​សំខាន់​លើ​គំនិត​និង​ការ​រៀប​ពាក្យ​មក​និយាយ​។ បើ​យើង​ចេះ​និយាយ​ស្ទាត់​ តែ​គ្មាន​គំនិត​ ម៉េច​នឹង​និយាយ​ចេញ​ទៅ​? ចូល​ប្រលង​ក្នុង​កម្មវិធី​នេះ​ គេ​ឲ្យ​ប្រធាន​បទ​ ៤ ៥ ឲ្យ​យើង​ជ្រើស​រើស​មក​និយាយ​ ប្រសិន​បើ​គំនិត​យើង​ល្អ​ ទទួល​បាន​ការ​ទាក់​ទាញ​ពី​ទស្សនិកជន​ និង​គណកម្មការ​ នោះ​នឹង​មាន​សង្ឃឹម​ច្រើន​។ ដូច​លើក​នេះ​ អ្នក​ដែល​ជាប់​លេខ​១ បាន​ទៅ​លើ​ ជន​ជាតិ​ម៉ុង​ហ្គោលី​ ជា​បុរស​ម្នាក់​ដែល​ប្រសព្វ​រាំ​។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ក្នុង​ ប្រអប់​ “My Video” ដែល​នៅ​ខាង​ស្តាំ​ដៃ​ អ្នក​នឹង​ឃើញ​ទេពកោសល្យ​រាំ​របស់​គេ​មិន​ខាន​។ សូម​បញ្ជាក់​ថា​ បុរស​ម្នាក់​នេះ​ក៏​ជា​សិស្ស​អាហារូបករណ៍​ NIIED ដូច​ជា​ខ្ញុំ​ដែរ​។ ឥលូវ​ ម្នាក់​នេះ​ល្បី​ខ្លាំង​ណាស់​ ប្រលង​រាំ​ក្នុង​ទិវា​វប្បធម៌​ក៏​ជាប់​លេខ​១ ហើយ​ឥលូវ​ជាប់​លេខ​១ជា​អ្នក​និយាយ​ភាសា​កូរ៉េ​ឆ្នើម​ទៀត​។

មាន​អ្នក​កាសែត​ និង​ប៉ុស្តិ​ទូរទស្ស​ន៍​ជា​ច្រើន​មក​ថត​

នេះ​ហើយ​ជា​បុរស​ជន​ជាតិ​ម៉ុង​ហ្គោលី​ម្នាក់​នោះ​ គេ​គ្រប់​គ្នា​និយាយ​ថា​គេ​ជា​ ហ្គេ​ (ខ្ទើយ?) ព្រោះ​កាយ​វិការ​រាំ​របស់​គេ​ពិបាក​ប្រកែក​ថា​មិន​មែន​ជា​ខ្ទើយ​ណាស់​ បើ​មិន​ជឿ​មើល​ខ្លួន​ឯង​ទៅ​

ចុង​កម្ម​វិធី​ មាន​ការ​សំដែង​ តៃ​ក្វាន់​ដូ​ឲ្យ​មើល​។ ពិត​ជា​ជក់​ចិត្ត​ណាស់​ ៚

ខ្ញុំ​ឆ្ងល់​ថា​ ហេតុ​អ្វី​រាល់​លើក​មុន​នឹង​គេ​លោត​ធាក់​បន្ទះ​ឈើ​នោះ​ តែង​តែ​ស្រែក​មួយ​វ៉ាស់​ខ្លាំង​ៗ​? ដើម្បី​ឲ្យ​បាត់​ភ័យ​? រឺ​ដើម្បី​ដាស់​អារម្មណ៍​ទស្សនិកជន​ឲ្យ​មើល​? រឺ​ជា​ច្បាប់​ទម្លាប់​គេ​??​ មើល​វីដេអូ​ខាង​ក្រោម​នេះ​ អ្នក​នឹង​បាន​ដឹង​ជា​មិន​ខាន​ ៚


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s