ដំនើរ​កំសាន្ត​ទៅ​ខ្យង់​ជូ​​​ 경주



កាលពីថ្ងៃទី ១០, ១១ ឧសភានេះបាន​ធ្វើ​ដំនើរ​កំសាន្ត​ជា​មួយ​មិត្ត​រួម​កំរិត​៣ទាំង​អស់​នៃ​សាលា​ខ្យង់​ហ៊ី​ ទៅកាន់ ខ្យង់ជូ ដែលជាតំបន់បុរាណកាលពីសម័យដើម។ មានផ្នូរស្តេចនិងអ្នកមានអំណាចមួយ​ចំនួន​កាលជំនាន់ដើមនៅទីនោះ។ មានសារៈមន្ទីរ ភ្នំ(មានវត្តនៅលើនោះ) និងទេសភាពដ៏ស្រស់ស្អាតជាច្រើន។ ពីសេអ៊ូទៅខ្យង់ជូ ត្រូវចំនាយពេល៥ម៉ោង(ដោយឡាន) ពិតជាឆ្ងាយខ្លាំងណាស់។

ថ្ងៃ​ទី​១

សារៈ​មន្ទីរទី​១​

កន្លែង​ទី​១ដែល​យើង​ទៅ​លេងគឺ​​ សារៈ​មន្ទីរ​៚ សារៈមន្ទីរ​នេះ​ខុស​ពី​សារៈ​មន្ទីរ​ដទៃ​ទៀត​ ព្រោះ​មិន​មែន​ជា​អាគារ​អី​ទេ​ តែ​ដូច​ជា​សួន​បុរាណ​។

អាកាស​ធាតុ​ទ្រង់​ក្តៅបន្តិច​ តែ​បើ​ប្រៀប​ធៀប​ទៅ​ប្រទេស​យើង​គឺ​ល្មម​។

សំណង់​ពី​បុរាណ​ ដែល​យើង​ហៅ​ថា​ (ខ្ចុះ​?) រឺ​ដំណាក់​សំរាក​

នៅ​ខាង​ក្នុង​សំណង់​បុរាណ​នោះ​

ស្រះ​ទឺក​ពី​បុរាណ​ មាន​ដើម​ឈើ​នៅ​កណ្តាល​ ស្អាត​ណាស់​

ខ្ញុំ​និង​ឈូងូ​(ជនជាតិ​ចិន​)

ខ្ញុំ​ យូមី​(ជប៉ុន​) និង​ចាំង​ដាន់​(ចិន​)

ដើមឈើ​មាន​រាង​ល្វត​ល្វន់​

ខ្ញុំ​និង​ចាំង​ដាន់​៖ ចាំង​ដាន់​ជា​មនុស្ស​ល្អ​ ស្លូត​ត្រង់​ យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ដទៃ​។

សារៈ​មន្ទីរ​ទី​២

រួច​ពី​នោះ​ យើង​ដើរ​ទៅ​សារៈ​មន្ទីរ​១ទៀត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ ដើរ​ប្រហែល​១០នាទី​

ដើម​ឈើ​ស្លឹក​ពណ៌​​ក្រហម​ បើ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ដើម​ប្រភេទ​នេះ​សំបូរ​ណាស់​ តែ​នេះ​នៅ​រដូវ​ផ្ការីក​ស្រាប់​តែ​មាន​ដើម​នេះ​ដែរ​

ថត​រូប​ជុំ​គ្នា​ជាមួយ​មិត្ត​រួម​ថ្នាក់​

ជួង​នេះ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ព្រឺ​ព្រួច​។ ជួង​នេះ​បន្សល់​ទុក​មក​តាំង​ពី​សម័យ​បុរាណ​។ មាន​តំនាលថា​ ពេល​កំពុង​ផលិត​ជួង​នេះ​ មាន​ម្តាយ​ម្នាក់​ដោយ​ជីវភាព​ក្រី​ក្រ​ពេក​ ក៏​បាន​បរិច្ចាគ​កូនង៉ែត​​របស់​ខ្លួន​(អាច​ថា​ជាការ​លក់​កូន​)ដោយ​បោះ​កូន​ចូល​ទៅ​ក្នុង​ឡ​ ដូចនេះ​រាល់​ពេល​ដែល​គេ​វាយ​ជួង​នេះ​តែង​លឺ​សំលេង​កូន​នោះ​យំ​លាយ​ឡំ​នឹង​ឈ្មោះ​កូន​ង៉ែត​នោះ​បន្លឺ​ឡើង​គួរ​ឲ្យ​ព្រឺ​ព្រួច​…

ស្ទ៉ាយ​ស្រី​ស្អាត​… ^^

អាគារ​សារៈ​មន្ទីរ​ គួរ​ឲ្យ​ស្តាយ​ព្រោះ​នៅ​ខាង​ក្នុង​សារៈមន្ទីរ​នេះ​គេ​មិន​​ឲ្យ​ថត​ទេ​

ភ្នំ​សេហ្គេ​យូ​

នៅ​ខាង​មុខ​ក្លោង​ទ្វារ​

ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​ ផ្លូវ​សំរាប់​ដើរ​ពុំ​មាន​ឡាន​បើក​បាន​ទេ​។ តាម​ផ្លូវ​មាន​ដង្ហែរ​ដោយ​គោម​ពណ៌​ចំរុះ​យ៉ាង​ស្រស់​ស្អាត​ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​។

ពេល​ឡើង​ទៅ​ដល់​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​នៅ​ខាង​លើ​ពោរ​ពេញ​ទៅ​ដោយ​គោម​ព្រោង​ព្រាត​

នេះ​ជា​ទឹក​ឱសថ​ ផឹក​ទឹក​នេះ​ល្អ​ដល់​សុខភាព​។ គ្រាន់​តែ​ជំនឿ​ ជឿ​លើ​មិន​ជឿ​លើ​លោក​អ្នក​។ តែ​ខ្ញុំ​គិត​ថា​ ការ​ផឹក​ទឹក​បែប​នេះ​ហាក់​ដូច​ជា​គ្រោះ​ថ្នាក់​ពេក​ហើយ​ ព្រោះ​នៅ​កណ្តាល​វាល​ អាច​មាន​មេរោគ​ ។ខុស​ពី​នៅ​ស្រុក​យើង​ ដោយ​យើង​គ្រាន់​តែ​យក​ទឹក​មក​លុប​មុខ​ហើយ​ជឿ​ថា​នឹង​មាន​សេច​ក្តី​សុខ​នៅ​ថ្ងៃ​មុខ​។ ដូចនេះ​ថ្ងៃ​នោះ​ខ្ញុំ​គ្រាន់​តែ​យក​ទឹក​នោះ​មក​ទះ​ៗ​ក្បាល​តិច​ៗ​ តែ​លួច​ផឹក​បន្តិច​ដែរ​នឹង​ណ៎ា​… ^^

រូប​ភាព​នៅ​ខាង​លើ​កំពូល​….​ស្រស់​ស្អាត​

បើ​គ្រាន់​តែ​១ប្រហែល​ជា​ធម្មតា​ តែ​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ឲ្យ​ច្រើន​ស្អេក​ស្កះ​ ដែល​មើល​ទៅ​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ នេះ​ជា​អ្វី​?​ នៅ​លើ​ភ្នំ​នេះ​មាន​វត្ត​ តែ​មិន​ដូច​វត្ត​យើង​ទេ​ ជា​វត្ត​បែប​ចិន​ តែ​ព្រះ​ពុទ្ធ​ដូច​គ្នា​។ ហើយ​រូប​នេះ​ស្ថិត​នៅ​ខាង​ក្នុង​វត្ត​នោះ​។

ព្រះ​ពុទ្ធ​រូប​…

រូប​មើល​ពី​ខាង​លើ​៚

ហេ​ហេ​…សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​មាន​វត្តមាន​អក្សរ​ខ្មែរ​លើ​វត្ត​នេះ​។ យើង​អាច​ចារ​អក្សរ​លើ​ក្បឿង​នេះ​ជា​ភាសារ​យើង​ហើយ​តំកល់​ទុក​នៅ​លើ​នោះ​ទុក​ជា​អនុស្សាវរីយ៍​​ តែ​មិន​មែន​ហ្រ្វ៊ី​ទេ​ ត្រូវ​បង់​លុយ​។ ខ្ញុំ​អត់​បាន​សួរ​ពី​តំលៃ​ផង​។ នៅ​លើ​នោះ​មាន​ក្បឿង​ជា​ច្រើន​ មាន​ស្ទើរ​គ្រប់​ជាតិ​សាសន៍​អក្សរ​។ ថ្វី​ត្បិត​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នេះ​ មាន​កំហុស​អក្ខរាវិរុទ្ធ​ច្រើន​ក៏ដោយ​ យ៉ាងណា​ក៏​សូម​អរគុណចំពោះ​ការ​ចំនាយ​ថវិការ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​បរទេស​បាន​ស្គាល់​នូវ​អក្ខរាវិរុទ្ធ​ខ្មែរ​។ ហើយ​ក៏​សូម​ជូន​ពរ​ឲ្យ​ការ​ប្រាថ្នា​ដែល​សរសេរ​លើ​ក្បឿង​នេះ​ក្លាយ​ជា​ការ​ពិត​…♥ ♥

នៅ​ជើង​ភ្នំ​មាន​កែវ​យឹតមើល​ទេសភាព​​ អាច​ទស្សនា​ដោយ​ហ្រ្វ៊ី​ តែ​ខ្ញុំ​មើល​ហើយ​អត់​មាន​អី​អស្ចារ្យ​ផង​ មើល​នឹង​ភ្នែក​ដូច​ស្រស់​ស្អាត​ជាង​…

រមណីយដ្ឋាន​

ទី​នេះ​មាន​ទេសភាព​ស្រស់​ស្អាត​ មាន​ស្រះ​ ស្ពាន​ ដើម​ឈើ​ ទឹក​ជ្រោះ​(សប្ប​និម្មិត​)…

ទេសភាព​

ពេល​ឡើង​ទៅ​ដល់​លើ​កំពូល​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​អង្គរវត្ត​យើង​ខ្លាំង​ណាស់​ ព្រោះ​មាន​រចនាសម្ព័ន្ធ​ស្រដៀង​គ្នា​។​​ មិន​មាន​ន័យ​ថា​វត្ត​នេះ​ចំលង​ម៉ូត​ រឺ​ស្រដៀង​អី​ណាស់​ណា​ទេ​ គ្រាន់​តែ​បរិយាកាស​ និង​រចនា​សម្ព័ន្ធ​ខ្លះ​ៗ​ប៉ុននោះ​។

គេ​ហៅ​ថា​ប៉ម​ តែ​មើល​ទៅ​ដូច​ចេតិយ​។ ប៉ម​នេះ​ល្បី​ណាស់​។ ដើម​ឡើយ​ ប៉ម​នេះ​មាន​រូប​ចំលាក់​សត្វ​តោ​ចំនួន​៤ តែ​ត្រូវ​ប្រទេស​ជិត​ខាង​លួច​យក​ទៅ​ប្រទេស​ខ្លួន​ក្នុង​អតីតកាល​ ឥលូវ​មាន​សត្វ​តោ​តែ​១ទេ​។ ខ្ញុំ​ដឹង​រឿង​នេះ​ដោយ​មិត្ត​ជនជាតិ​ចិន​និយាយ​ប្រាប់​ ហើយ​នាង​ប្រាប់​ថា​ឥលូវ​នេះ​រូប​សត្វ​តោ​នោះ​នៅ​ក្នុង​សារៈ​ជប៉ុន​។ ខ្ញុំ​ឆ្ងល់​ថា​ ហេតុអ្វី​មិន​ទាម​ទារ​យក​មក​វិញ​។

ក្នុង​សណ្ឋាគារ​

ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ហើយ​ គេ​នាំ​គ្នា​ទៅ​សំរាក​នៅ​សណ្ឋាគារ​ទាំង​អស់​គ្នា​៚ សណ្ឋាគារ​ទំនើប​ជាង​អ្វី​ដែល​ខ្ញុំ​គិត​…

បន្ទប់​១គេង​៣នាក់​ ជា​មួយ​នឹង​គ្រែ​៣ដែរ​ មិងដឹង​ថា​តំលៃ​ប៉ុន្មាន​ទេ​ ព្រោះ​ការ​មក​ដើរ​លេង​នេះ​ សាលា​ជា​អ្នក​ចេញ​ឲ្យ​ទាំង​អស់​ ៚ ខ្ញុំ​គេង​នៅ​កៀន​គេ​ក្បែរ​បង្អួច​។ អូ‌!​

ថត​រូប​អនុស្សាវរីយ៍​ជា​មួយ​មិត្ត​ភក្តិ​​(ខ្ញុំ​ និង​វ៉ាង​យ៉ន់​(ចិន​))

ខ្ញុំ​ វ៉ាង​យ៉ន់​(ចិន)​ និងសា​ឃី​ខូ​(ជប៉ុន​)

រូប​ថត​ពី​បង្អួច​បន្ទប់​ខ្ញុំ​ទៅ​

នៅ​ពេល​យប់​គេ​មាន​កម្មវិធី​លេង​ហ្គេម​សប្បាយ​ៗ​ជាមួយ​សិស្ស​ទាំង​អស់​នៅ​សាល​ប្រជុំ​ក្នុង​សណ្ឋាគារ​នោះ​ ពិត​ជា​សប្បាយ​ខ្លាំង​ណាស់​ ៚​ ទោះ​បី​​ខ្ញុំ​មិន​បាន​ចូល​រួម​លេង​ក្នុង​ហ្គេម​នោះ​ក៏​ដោយ​ តែ​គ្រាន់​តែ​ទស្សនា​ក៏​សប្បាយ​ដែល​ បំភ្លេច​មិន​បាន​ទេ​

ហ្គេម​ទី​១ គឺ​គេ​ជ្រើស​រើស​តំនាង​ក្រុម​ ១ក្រុម​ៗ​ចំនួន​១០នាក់​(ទាំង​អស់​មាន​៥ក្រុម​)​ គេ​ជ្រើស​រើស​អ្នក​ណា​ដែល​មាន​ជើង​វែង​ហើយ​កន្ធែក​ជើង​(ដូច​រូប​)បន្ត​គ្នា​ទាំង​១០នាក់​ ក្រុម​ណា​បាន​វែង​ជាគេ​ ក្រុម​នោះ​ឈ្នះ​។ ពិត​ណាស់​ខ្ញុំ​ម៉េច​នឹង​មាន​វាសនា​បាន​ចូល​លេង​ក្នុង​ហ្គេម​ទៅ​ បើ​ខ្ញុំ​កំពស់​មិន​សូវ​បាន​ផង​ …

វ៉ូ​!​ នេះ​ជា​មិត្ត​ខ្ញុំ​សាឃីខូ​ នាង​ក៏​ភ្ញាក់​នឹង​ខ្លួន​ឯង​ដែរ​ថា​អាច​ធ្វើ​បែប​នេះ​បាន​(ដូច​រូប​) គ្រប់​គ្នា​ហ៊ោ​ពេល​ឃើញ​នាង​អាច​ធ្វើ​បាន​ដូច​អ្នក​លេង​សៀក​។ តែ​គួរ​ឲ្យ​ស្តាយ​ បើ​ទោះ​ជា​នាង​ធ្វើ​បាន​ល្អ​ ក្រុម​យើង​មិន​បាន​ឈ្នះ​ទេ​….😦

ចុង​ក្រោយ​សល់​២ក្រុម​ដែល​មាន​ប្រវែង​ប្រហាក់​ប្រហែល​គ្នា​

ហ្គេម​ទី​២ ១ក្រុម​ជ្រើស​យក​២នាក់​ ប្រុស​១ស្រី​១ ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​លើ​ក្រដាស​កាសែត​។ ក្រដាស​កាសែត​ត្រូវ​បត់​ជា​២ជា​បន្ត​បន្ទាប់​ ដូច​នេះ​ពេល​ក្រដាស​កាសែត​ត្រូវ​បាន​បត់​រហូត​ប៉ុន​កូន​សៀវភៅ​ ដោយ​អស់​កន្លែង​ឈរ​ប្រុស​ត្រូវ​អៀវ​រឺ​បី​ស្រី​ (អៀវ​រឺ​បី​ម្តង​ៗ​ឲ្យ​បាន​រយៈ​ពេល​៣០វិ​​នាទី​)។ បើ​ក្រុម​ណា​ឈាន​ជើង​ក្រៅ​កាសែត​ត្រូវ​ចាញ់​។ វិញ្ញា​សារ​នេះ​ក្រុម​ខ្ញុំ​ចាញ់​ទៀត​ហើយ​

ចុង​ក្រោយ​សល់​២ក្រុម​ ដូច​នេះ​គេ​សំណូម​ពរ​ឲ្យ​ស្រី​អៀវ​ប្រុស​វិញ​ម្តង​។ ដំបូង​នារី​ម្នាក់​នោះ​បដិសេធ​ព្រោះ​គិត​ថា​មិន​អាច​អៀវ​រួច​ តែ​ដោយ​វិញ្ញាសារ​តំរូវ​បែប​នេះ​ នាង​ក៏​សាកល្បង​ ៚​ លោក​អើយ​! ខ្ញុំ​មិន​នឹក​ស្មាន​ថា​នាង​​អាច​ធ្វើ​បាន​សោះ​ព្រោះ​បុរស​ម្នាក់​នោះ​ធាត់​ខ្លាំង​ណាស់​។ ពិត​ជា​ខ្លាំង​មែន​…សូម​សរសើរ​!

នាង​ធ្វើ​ជិត​បាន​សំរេច​ទៅ​ហើយ​ បាន​ប្រហែល​២៥វិនាទី​(ខ្វះ​៥វិនាទី​ទៀត​)នាង​ក៏​ទន់​ជើង​ ហើយក៏​ចាញ់​ទៅ​​។​​ ចប់​ហ្គេម​នេះ​មាន​កម្មវិធី​រាំ​នរណា​រាំ​ស្អាត​ជាង​គេ​…ជក់​ចិត្ត​។​ ចប់​ពី​នេះ​យើង​ញ៉ាំ​នំ​និង​ផឹក​ទឹក​ក្រូច​ជុំ​គ្នា​ជាមួយ​មិត្ត​រួម​ថ្នាក់​រៀង​ៗ​ខ្លួន​ ហើយ​ក៏​ចូល​គេង​

ថ្ងៃ​ទី​២

បើ​បាន​មកខ្យង់​ជូ​ កុំ​ភ្លេច​មក​ទី​នេះ​ដើម្បី​រៀន​ធ្វើ​កំប៉ុង​ដាក់​ប៊ិច​ទុក​ជា​អនុស្សាវរីយ៍​។ គេ​អត់​មាន​យក​លុយ​អី​ទេ​ តែ​មិន​ដឹង​ថា​សាលា​ខ្ញុំ​បាន​ចេញ​ឲ្យ​រួច​ហើយ​ ឬ​ក៏​ហ្រ្វ៊ី​។ តែ​ប្រហែល​ជា​ហ្វ្រ៊ី​ទេ​ដឹង​។ ហើយ​នេះ​ជា​ប្រដាប់​ប្រដា​សំរាប់​ធ្វើ​កំប៉ុង​នោះ​។

ត្រូវ​មាន​ប្រអប់​នេះ​ ក្រដាស​សំរាប់​បិទ​ពី​លើ​ប្រអប់​នោះ​ និង​កាវ​

នេះ​ជា​កាវ​

ទែង​ៗៗ …. ទី​បំផុត​ខ្ញុំ​ធ្វើ​បាន​សំរេច​ហើយ​ ស្អាត​ទេ​??🙂

ពេល​ធ្វើ​រួច​យើង​ក៏​ថត​រូប​ទាំង​អស់​គ្នា​ទុក​ជា​អនុស្សាវរីយ៍​

ថ្ងៃ​ទី​២ យើង​មិន​បាន​ដើរ​ច្រើន​ គ្រាន់​តែ​ទៅ​ធ្វើ​កំប៉ុង​ដាក់​ប៊ិច​នេះហើយ​ ក៏​ទៅសារៈ​មន្ទីរ​ម្តង​ទៀត​ ហើយ​ក៏​ត្រលប់​ទៅ​សេអ៊ូល​វិញទៅ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s