My friend: 충우/ Chong Yu/ ឈូងូ​



ខ្ញុំនឹងណែនាំអ្នកដែលខ្ញុំស្គាល់ឲ្យអ្នកបានស្គាល់ ម្តងម្នាក់ៗពេលដែលខ្ញុំមានពេល ហើយអ្នកដែលមិនទាន់មានវត្តមានក្នុងទំព័រនេះ កុំអាលអាក់អន់ស្រពន់ចិត្តអី ព្រោះមិនទាន់ដល់ពេល…។

ថ្ងៃនេះខ្ញុំនឹងណែនាំស្រីស្អាតជាងគេក្នុងថ្នាក់រៀនកូរ៉េកំរិត៣(중급1)របស់ខ្ញុំឲ្យអ្នកបានស្គាល់។ នាងឈ្មោះ “ឈូងូ /(충우) /(Chong Yu)” អាយុ២០ឆ្នាំ ជនជាតិចិន។ នាងមកកូរ៉េរយៈកន្លះឆ្នាំហើយ បន្ទាប់ពីនាងចប់បាក់ឌុប ក៏មករៀនភាសាកូរ៉េនៅកូរ៉េ ព្រោះនាងមានបំណងចង់បន្តការសិក្សានៅទីនេះ ប្រហែលខែ៩ ខាងមុខនេះនឹងចូលរៀននៅមហាវិទ្យាល័យក្យង់ហ៊ីនេះហើយ។ ថ្ងៃទី០១ ខែមករា ជាថ្ងៃកំណើតរបស់នាង ពិតជាមានថ្ងៃកំណើតល្អមែន!

នាងមានមុខគួរឲ្យស្រលាញ់ណាស់ មិត្តភក្តិដទៃក៏ថាបែបនេះដែរ ហើយលេងមិនចេះប្រកាន់ទៀត ដូចមិត្តភក្តិខ្មែរយើងអញ្ចឹង ដូចជា វ៉ៃក្បាល បង្អាប់ថាមុខដូចស្វាជាដើម។ ខ្ញុំចូលចិត្តមនុស្សបែបនេះណាស់ ព្រោះអាចលេងជាមួយដោយសប្បាយមិនបាច់ភ័យច្រើនខ្លាចគេខឹង។ ភាគច្រើនខ្ញុំនិងនាងមានមតិដូចគ្នា ដូចជាពេលបង្អាប់មិត្តរួមថ្នាក់ យើងត្រូវជើងគ្នា…។ មួយទៀតយើងទាំងពីរមានកំពស់ស្របាលគ្នា នាងដូចចង់ទាបខ្ញុំបន្តិចផង! ចំនុចខ្សោយរបស់នាងប្រហែលមានតែកំពស់នេះហើយ តែមិនថ្វីទេព្រោះនាងប្រាប់ថានាងមានសង្សារហើយ។ សង្សាររបស់នាងក៏ជាជនជាតិចិនដែរ(តែសព្វថ្ងៃនៅចិន) គេទាំងពីរសេពគប់គ្នាជាង៥ឆ្នាំហើយ តាំងពីរៀននៅអនុវិទ្យាល័យម៉្លេះ។ ខ្ញុំធ្លាប់ឃើញរូបថតសង្សារនាង មានអីសង្ហាតើ! តែគួរឲ្យសោកស្តាយ ប្រហែលប៉ុន្មានថ្ងៃមុន នាងប្រាប់ថានាងឈ្លោះគ្នាជាមួយសង្សារ។ ឥលូវនេះនាងនឹងគេដាច់គ្នាហើយ តែខ្ញុំគិតថាប្រហែលមិនយូរទេនឹងត្រូវគ្នាវិញហើយ ព្រោះរាប់អានគ្នាយូរហើយ។ សង្ឃឹមថានឹងត្រូវរ៉ូវគ្នាឆាប់ៗនេះ…

One thought on “My friend: 충우/ Chong Yu/ ឈូងូ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s