Surprising of flowers in Korea


ម្សិលមិញជាថ្ងៃឈប់សំរាក ព្រោះថ្ងៃ ០៥ ខែឧសភា ជាទិវាកុមារ ខុសពីយើងដែលប្រារព្ធធ្វើនៅថ្ងៃទី ០១ ខែមិថុនា។

ថ្ងៃនេះពេលដើរទៅរៀនដូចសព្វដង ពេលខ្ញុំឃើញផ្កានេះស្រាប់តែខ្ញុំភ្ញាក់ព្រើត ព្រោះ១ថ្ងៃសោះផ្ការីកឡើងស្គុះស្គាយ ពណ៌ឡើងក្រហមតែតដូចក្រដាសអញ្ចឹងពិតជាស្រស់ស្អាតខ្លាំងណាស់។

នៅកូរ៉េអ្វីដែលខ្ញុំចាប់អារម្មណ៍គឺផ្កានេះហើយ ព្រោះខុសពីប្រទេសយើង។ ហេតុអ្វីបានជាខ្ញុំថាខុសពីប្រទេសយើង? និយាយនេះមិនមែនមានន័យថា ស្រុកយើងអត់មានផ្កាទេ តែដើមផ្កាគេខុសពីដើមផ្កាយើង។

ខ្ញុំទើបតែមកដល់កូរ៉េបានរយៈពេល១ខែ ១អាទិត្យទេ។ ពេលខ្ញុំមកដល់ ជាចន្លោះពេលរដូវរងាប្តូរមករដូវផ្ការីក ដូចនេះពេលខ្ញុំមកដល់ដំបូង គ្រប់ដើមឈើទាំងអស់អត់មានផ្ការឺស្លឹកអីបន្តិច ខ្ញុំក៏គិតក្នុងចិត្តថា “ឱ! ដើមឈើនៅស្រុកគេនេះមានតែមែកច្រងុយៗ”។

ស្រាប់តែ១អាទិត្យក្រោយ គ្រប់ដើមឈើទាំងអស់ពោរពេញដោយផ្កាពណ៌សឡើងក្បុស គ្មានស្លឹក១ទង មានតែផ្កាសុទ្ធតែម្តង។ នៅស្រុកបើទោះជាដល់ខែផ្ការីកយ៉ាងណាក៏មានលាយស្លឹកឈើខ្លះដែរ តែអត់សោះតែម្តង! ខ្ញុំឃើញដំបូងភ្ញាក់ផ្អើលជាខ្លាំង។ ពេលនោះខ្ញុំក៏គិតសារជាថ្មីថា “មិនមែនដើមឈើគេមានតែមែកច្រងុយៗទេ តែប្រហែលលើកមុនវាជ្រុះស្លឹករឺផ្កាអស់!” តែក៏ផ្តើមឆ្ងល់ទៀតថា “យី! ដើមឈើនៅស្រុកគេនេះចំលែកណាស់ ព្រោះអត់មានស្លឹក១សោះ សូម្បីផ្លែក៏អត់ដែរ”។ ការដែលខ្ញុំឆ្ងល់នេះព្រោះឃើញដើមទាំងអស់គ្រប់ទីកន្លែង មានសភាពបែបនេះ។

រំលងបាន២អាទិត្យ មានភ្លៀងធ្លាក់មកខ្លះៗ ផ្កាទាំងអស់នោះក៏ជ្រុះអស់បាត់ទន្ទឹមគ្នា។ ស្រាប់តែដើមឈើទាំងឡាយដែលធ្លាប់តែមានពណ៌សស្គុះនោះ ប្រែពណ៌ទៅជាពណ៌បៃតងខៀវខ្ចីដូចនៅស្រុកយើងដែរ។ ពេលនោះខ្ញុំឡើងស្រឡាំងកាំង ព្រោះការប៉ាន់ស្មានរបស់ខ្ញុំខុសស្រលះ។ មិនមែនដើមគេមានតែផ្កាសុទ្ធទេ តាមពិតក៏មានស្លឹកដែរ… ប៉ុន្តែនៅតែចំលែក! ព្រោះពេលនេះមានតែស្លឹកសុទ្ធ អត់មានផ្ការឺផ្លែអីសោះ»»» តើនៅខែបន្ទាប់នឹងប្តូរទៅជាយ៉ាងណា??

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s