The 2nd Awards Ceremony & 3rd Orientation



2010/05/04: ថ្ងៃនេះជាថ្ងៃដែលរវល់ជាងគេ ព្រោះពីម៉ោង៩ព្រឹកដល់ម៉ោង១ ខ្ញុំត្រូវប្រលងត្រីមាសកូរ៉េ តែចៃដន្យអី ថ្ងៃនេះក៏ជាថ្ងៃដែលគេប្រារព្ធ The 2nd Awards Ceremony & 3rd Orientation ដែរ។ តាមពិតកម្មវិធីគេចាប់ផ្តើមតាំងពីម៉ោង ១២.៣០ នាទី ដោយខ្ញុំជាប់ប្រលងគេក៏អនុញ្ញាតឲ្យទៅម៉ោង១.៣០នាទី។ តែចំងាយពីសាលាខ្ញុំទៅសារៈមន្ទីរជាតិ(គេប្រារព្ធនៅសារៈមន្ទីរជាតិ)មិនមែនជិតទេ ប្រហែល ១២ គ.ម។ ដោយខ្លាចខកខ្ញុំក៏ជិះតាក់ស៊ី តែនៅតែខកដដែលព្រោះឆ្ងាយហើយស្ទះផ្លូវទៀត អី្វដែលគួរឲ្យខឹងនោះ គឺតាក់ស៊ីថ្លៃខ្លាំងណាស់(១៤០០០វ៉ុន=$១៤) បើជិះរថភ្លើងក្រោមដីអស់តែ ១០០០វ៉ុន=$១ ទេ!!! ខ្ញុំទៅដល់កន្លែងពិធីម៉ោង២គត់!

>

ពេលខ្ញុំទៅដល់ឃើញសិស្សច្បងជាប់លេខ១ ក្នុងអណត្តិទី២កំពុងធ្វើបទបង្ហាញពីគេហទំព័ររបស់គាត់។ គាត់ណែនាំពីវិធីសាស្រ្ត និងបទពិសោធរបស់គាត់។ អ្នកដែលជាប់លេខ១នោះ ក៏រៀននៅសាលាខ្ញុំដែរ គាត់មកពីឥណ្ឌា(ភេទស្រី) ហើយរស់នៅក្នុងអន្ទេវាសិកដ្ឋានតែមួយជាមួយខ្ញុំដែរ ខ្ញុំអត់ដឹងសោះ! គាត់ធ្វើបទបង្ហាញជាភាសាអង់គ្លេស។



ក្រោយពីចប់កម្មវិធី គេក៏នាំគ្នាដើរទស្សនាសារៈមន្ទីរតាមក្រុម ខ្ញុំស្ថិតនៅក្នុងក្រុមលេខ៣។ ក្រុមនីមួយៗមានហ្កាយម្នាក់១ៗ គេពន្យល់ជាភាសាអង់គ្លេស។ សារៈមន្ទីរគេពិតជាធំណាស់ ១ថ្ងៃមិនអាចមើលអស់ទេ។ អ្វីដែលខ្ញុំកត់សំគាល់ឃើញ គឺក្នុងសារៈមន្ទីរនោះគេអនុញ្ញាតិឲ្យថតរូប តែមិនអនុញ្ញាតិឲ្យបើកហ្វ្លាស់(Flash)ទេ ព្រោះបើបើកហ្វ្លាសធ្វើឲ្យរូបគំនូរ រូបចំលាក់ គ្រឿងចំលាក់ផ្សេងៗ ឆ្លកពណ៌ ខូចគុណភាព។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s