ដំនើរ​កំសាន្ត​


Trip to Han river (한강) ដំនើរ​កំសាន្ត​ទៅ​ទន្លេ​ហាន​ នៅ​ យ៉​ អ៊ឺយ ដូ

2010/04/17: មិនដឹងសោះថា ថ្នាក់ខ្ញុំក៏មានកិច្ចការផ្ទះដែរ! ថ្ងៃសុក្រអ្នកគ្រូបញ្ជាអោយពួកយើងទៅលេងទន្លេហានព្រោះថ្ងៃសៅរ៍ជាទិវាបុណ្យផ្កា។ ទិវាបុណ្យផ្កានៅរដូវផ្ការីកមានន័យថា ជាថ្ងៃដែលផ្កាទាំងឡាយរីកស្គុះស្គាយនៅថ្ងៃនោះ។ ស្តាប់ទៅស្មានថាដូចបុណ្យផ្កាដូចនៅស្រុកយើង តែមិនដូចគ្នាបន្តិចសោះ។

ម្តងនេះខ្ញុំទៅជាមួយមិត្តរួមថ្នាក់ខ្ញុំ តែអត់បានហៅអេឌីតឲ្យទៅជាមួយទេ។ យើងធ្វើដំនើរតាមរថភ្លើងក្រោមដីឆ្ពោះទៅកាន់ស្ថានីយ៍ យ៉ អ៊ឺយ ដូរ។ មុននឹងទៅទស្សនាផ្កា ដោយឃ្លានពេកយើងក៏ឈាងចូលញ៉ាំអីសិន។ ហាងដែលយើងពួកយើងចូលមានតំលៃថោកសមរម្យ តែពិតជាមានឱជារសឈ្ងុយឆ្ងាញ់ ពេលនោះជាពេលដែលខ្ញុំញ៉ាំ (ការីតៅហ៊ូ? ព្រោះពណ៌ក្រហមហិលដូចការី)ជាលើកដំបូង ពិតជាឆ្ងាញ់មែន។

ទន្លេហានជាទន្លេដែលធំជាងគេនៅកូរ៉េ នៅតាមដងទន្លេគេមានដាំដើមផ្កាយ៉ាងដង្ហែ។ ជាពិសេសនៅរដូវផ្ការីកពិតជាស្រស់ស្អាតមែនទែន។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនដែលដឹងថានៅលើលោកយើងនេះមានកន្លែងដែលស្រស់ស្អាតដូចឋានសួគ៌បែបនេះសោះ។ ពិតជាដូចពាក្យគេនិយាយថា ឮ១០០០ដងមិនស្មើឃើញផ្ទាល់ភ្នែក១ដងមែន។ តាមដងទន្លេដ៏វែងអន្លាយ ពោរពេញទៅដោយដើមផ្កាដែលគ្មានស្លឹក មានតែផ្កាពណ៌សក្បុស ពិតជានឹកស្មានមិនដល់។

អ៎! នៅទល់មុខនោះគឺស្ថានីយ៍ទូរទស្សន៍ KBS ដូចនេះក៏មានការតាំងបង្ហាញនូវតួសំដែងរឿងភាគមួយចំនួន។ គួរឲ្យស្តាយណាស់អត់មានរូប Rain ….


Photos of Spring together with all of my classmates and teachers

2010/04/15: Kyung Hee University ជា​សាលា​ដែល​ល្បី​ជាង​គេ​ខាង​បរិស្ថាន​​និង​បរិយាកាស​ស្រស់​ស្អាត​ ជា​ពិសេស​គឺ​នៅ​រដូវ​ផ្ការីក​។ ពណ៌​ស ជា​ពណ៌​តំនាង​ឲ្យ​សាលា​នេះ​ ព្រោះ​ស្ទើរ​គ្រប់​អ​គារទាំង​អស់​មាន​ពណ៌​ស ហើយ​នៅ​រដូវ​ផ្ការីក​គ្រប់​ដើមឈើ​ទាំង​អស់​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ស ដូច​នេះ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ប្រៀប​បាន​ដូច​ជា​ឋាន​សួគ៌​អញ្ចឹង​។




Trip to Nam Mountain (남산)
ដំនើរ​កំសាន្ត​ទៅ​ភ្នំ​ណាម

2010/04/11: កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០១០ ខ្ញុំបានទៅលេងភ្នំណាម ជាមួយអេឌីត និងមិត្តភក្តិរបស់នាង។ តាមពិតទៅថ្នាក់អេឌីតបានទទួលកិច្ចការផ្ទះពីគ្រូ នោះគឺទៅដើរលេងនៅភ្នំណាមជាមួយមិត្តរួមថ្នាក់ ហើយថតរូបជុំគ្នាអោយគ្រូមើលដើម្បីទុកជាភស្តុតាង។ ដូចនេះក៏បានបបួលអោយខ្ញុំចូលរួមជាមួយដំនើរកំសាន្តនេះ។

ភ្នំណាមស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលាខ្ញុំប៉ុន្មានទេ។ យើងជិះរថភ្លើងក្រោមដីចំនាយពេលប្រហែល២០នាទី។ ភ្នំណាមជាភ្នំដែលមានប៉មដ៏ខ្ពស់ អាចមើលឃើញក្រុងសេអ៊ូលទាំងមូល។ តែបើចង់ឡើងទៅកំពូលប៉មនោះត្រូវចំនាយទិញលុយសំបុត្រ ៨ពាន់វ៉ុន(=$៨)។ ដោយសារមិត្តភាគច្រើនធ្លាប់ឡើងប៉មនោះម្តងរួចហើយ ដូចនេះគេមិនឡើងម្តងទៀតទេ។ អញ្ចឹងខ្ញុំក៏គ្មានឱកាសបានឡើងប៉មនោះទៅ ៖( តែមិនអីទេ ព្រោះសំបុត្រថ្លៃដែរ។

ជនជាតិកូរ៉េហៅទីនោះថា ណាមសាន់(សាន់=ភ្នំ)។ នៅចុងសប្តាហ៍ទីនោះពិតជាកុះករណាស់។ តែគឺកុះករទៅដោយគូស្នេហ៍ គូសង្សារ ទាំងចាស់ទាំងក្មេង។ តើដឹងថាមកពីមូលហេតុអ្វីទេ? ភ្នំណាមមានចំនុចសំខាន់៣។ ទី១ នៅជើងភ្នំ មានភូមិបុរាណមួយ ស្រដៀងនឹងភូមិវប្បធម៌យើងដែរ។ ទីនោះយើងអាចមើលការសំដែង ការរៀបការប្រពៃណី, ឧបករណ៍កសិកម្ម១ចំនួន ដែលរបស់ទាំងនោះយើងនៅប្រើសព្វថ្ងៃនៅឡើយ និងបែបបទនៃការពាក់ហាន់បូក(ឈ្មោះអាវប្រពៃណីកូរ៉េ)។ ទី២ គឺមានប៉មដែលខ្ញុំបានរៀបរាប់ខាងលើនេះ។ ទី៣ ចំនុចសំខាន់ជាងគេដែលធ្វើអោយភ្នំណាមមានសភាពកុះករ នោះគឺការចាក់សោរគូស្នេហ៍។ ប្រហែលអ្នកនៅមិនទាន់យល់នៅឡើយ.. នៅខាងលើភ្នំណាមមានទីលានធំមួយសំរាប់អោយភ្ញៀវបរទេស ទិញមេសោរយកមកចាក់ភ្ជាប់នៅនឹងរបងដើម្បីទុកជាអនុស្សាវរីយ៍។ យើងអាចចារពាក្យយើងចង់និយាយនៅលើមេសោរនោះ។ វាជាការពេញនិយមសម្រាប់គូស្នេហ៍យុវវ័យថ្មោងថ្មី។ ខ្ញុំចង់ប្រាប់ថារបងនោះវែងណាស់ តែឥលូវនេះស្ទើរតែគ្មានកន្លែងទំនេរផង ហើយរបងនោះកាន់តែឡើងកម្រាស់ក្រាស់ទៅៗ ដោយសារចំនួននៃមេសោរទាំងនោះ។ បើបានឃើញផ្ទាល់នឹងភ្នែកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។

ត្រលប់មកពីភ្នំណាមវិញ ម៉ោងប្រហែល៥ល្ងាច យើងក៏បបួលគ្នាទៅញ៉ាំអីជុំគ្នានៅម្តុំសាលា។ វ៉ា…ពិតជាឆ្ងាញ់ខ្លាំងណាស់….។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s