ទៅចូលរួមក្នុងកម្មវិធី “Home Coming Day”

2010/04/30:  “Home Coming Day” ជាកម្មវិធីរបស់អង្គការកូរ៉េ១។ គេប្រារព្ធកម្មវិធីនេះដើម្បីស្វាគមន៍ដល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ក្រោយពីគេបានចាកចេញពីប្រទេសខ្លួនរយៈពេល២ឆ្នាំ ទៅបំរើការងារស្ម័គ្រចិត្តនៅតាមបណ្តាប្រទេសក្រីក្រនាៗលើពិភពលោក។

ខ្ញុំទទួលបានការអញ្ជើញពីបង ចង់ អ៊ឺន ដែលជាជនកូរ៉េធ្លាប់ស្គាល់គ្នាការនៅស្រុកខ្មែរ។ បង ចង់ អ៊ឺនជាអ្នកស្ម័គ្រចិត្តទើបតែត្រលប់មកពីវៀតណាម។ គាត់ស្ម័គ្រចិត្តនៅវៀតណាម២ឆ្នាំ ប៉ុន្មានខែមុនពេលគាត់ត្រលប់មកកូរ៉េ គាត់ក៏ឈាងទៅដើរលេងនៅកម្ពុជា១អាទិត្យ ហើយក៏បានជួបខ្ញុំនៅពេលនោះ(ជួបតាមគេណែនាំឲ្យស្គាល់)។

ខ្ញុំក៏បបួលមិត្តភក្តិដទៃឲ្យទៅជាមួយ ជនជាតិវៀតណាម២នាក់ និងហុងគ្រី១នាក់។ ៤នាក់យើងតែងតែទៅណាមកណាជាមួយគ្នា។

កម្មវិធីនោះគឺគេឲ្យអ្នកដែលស្ម័គ្រចិត្តទាំងឡាយឡើងធ្វើបទបង្ហាញពីអារម្មណ៍ និងបទពិសោធខ្លួន។ រួចពីនោះគឺកម្មវិធីអាហារប៊ូហ្វេ ដែលជាកម្មវិធីដែលខ្ញុំចូលចិត្តជាងគេ…ឃឺ ឃឺ ឃឺ…។ ក៏មានការសំដែងសៀកផងដែរ គឺសៀកពពុះសាប៊ូ ស្តាយណាស់ខ្ញុំអត់បានថតរូបការសំដែងសៀកនោះ ព្រោះអែឡែតែញ៉ាំ។ ក្រោយពីញ៉ាំហើយខ្ញុំក៏បានថតរូបខ្លះ និងសុំលេខទូរស័ព្ទជនជាតិកូរ៉េប៉ុន្មាននាក់ដែរ។


អ្វីដែលសប្បាយជាងគេ គឺពេលត្រលប់មកផ្ទះវិញ! ដោយឃើញប៉េងប៉ោងដែលគេតាំងសល់ច្រើនពេក ខ្ញុំនិងមិត្តភក្តិក៏នាំប៉េងប៉ោងមកជាមួយម្នាក់ប្រាំៗ មានតែខ្ញុំទេដែលកាន់ប៉េងប៉ោង១៥តែឯង ព្រោះពេលរៀបចេញមកមានប្រុសស្អាតហុចឲ្យ១០ប៉េងប៉ោងថែម ដោយពិបាកប្រកែកក៏ទទួលទៅ ហ៊ី ហ៊ី ហ៊ី… រកពាក្យអ្វីមករៀបរាប់មិនត្រូវទេ ព្រោះសប្បាយខ្លាំងណាស់!! តាមផ្លូវមានគេមើលមកពួកយើងគ្រប់គ្នា ព្រោះកាន់ប៉េងប៉ោងរណេងរណោងពេញផ្លូវ។ ជាពិសេសពេលយើងជិះរថភ្លើងក្រោមដី ពិតជាខ្មាសគេណាស់ តែប្រឹងធ្វើមិនដឹង។

ពេលត្រលប់មកដល់អន្ទេវាសិកដ្ឋាន ពួកយើងលបចូលស្ងាត់ៗ ព្រោះខ្លាចគេស្តីឲ្យពីរឿងប៉េងប៉ោង។ ប៉េងប៉ោងទាំងអស់ត្រូវបានមកលើខ្ញុំទាំងអស់ ព្រោះខ្ញុំនៅម្នាក់ឯងដូចនេះស្រួលទុកជាងគេ សប្បាយចិត្តខ្លាំងណាស់។ ពេលមកដល់បន្ទប់ខ្ញុំ យើងក៏នាំគ្នាញ៉ាំអីជុំគ្នារួចពួកគេក៏ត្រលប់ទៅបន្ទប់រៀងៗខ្លួន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s