តំណ​ទាញ​យក​​រឿង​ព្រេង​និទាន​ខ្មែរ​ ប្រលោម​លោក​ និង​រឿង​អក្សរសិល្ប៍​ (PDF files) ទៅអាន​លេង​

ប៉ុន្មាន​សប្តាហ៍​មុន​ខ្ញុំ​បាន​ដើរ​ប្រមូល​ដោន​ឡូដ​រឿង​ព្រេង​និទាន​ខ្មែរ​ជា​ច្រើន​ពី​វិបសាយ​ khmerdocs.com និង​វិបសាយ​ផ្សេង​ទៀត​ ជា​PDFហ្វាល់​ យក​មក​ដាក់​នៅ​ក្នុង​​ទូរស័ព្ទ​ដៃ​ខ្ញុំ​។ រឿង​ទាំង​នោះ​ ខ្លី​ៗ​ទេ​ ខ្លះ​តែ​២ ឬ​ ៣ទំព័រ​ទេ​។ តាំង​ពី​ដាក់​ហ្វាល់​PDFទាំង​នេះ ​ក្នុង​ទូរស័ព្ទ​ដៃ​ខ្ញុំ​មក​ ខ្ញុំ​មាន​ឱកាស​អាច​អាន​វា​ច្រើន​ជាង​ធម្មតា​ ជា​ពិសេស​ តែង​បើក​អាន​ ពេល​នៅ​ម្នាក់​ឯង​ អផ្សុក​ ឬ​កំពុង​អង្គុយ​ចាំ​នរណា​ម្នាក់​។ វា​អាច​ជួយ​ឲ្យ​ខ្ញុំ​បាត់​អផ្សុក​ ហើយ​ក៏​អាច​ឲ្យ​ខ្ញុំ​បាន​ដឹង​ពី​រឿង​ព្រេង​និទាន​ខ្មែរ​ផងដែរ​។ រឿង​ខ្លះ​ ខ្ញុំ​ធ្លាប់​អាន​ តាំង​ពី​នៅ​តូច​ៗ​ ថ្នាក់​ទី​ ២​ ឬ​ទី​៣ម្ល៉េះ​ ដល់​មក​អាន​ម្តង​ទៀត​ ធ្វើ​ឲ្យ​នឹក​ឃើញ​កាល​ពី​រឿងនៅ​តូច​ និង​អាច​រំលឹក​រឿង​នោះ​វិញ​ផង​ ព្រោះ​អាន​យូរ​ដែល​ហើយ​។

មួយ​វិញ​ទៀត​ រឿង​មួយ​ចំនួន​ ដែល​ខ្ញុំ​ចង់​អាន​មក​ជា​យូរ​ តែ​តែង​តែ​មាន​អារម្មណ៍​ថា​ខ្ជិល​ ឬ​ងុយ​គេង​ពេល​កាន់​សៀវភៅ​​ ដូច​នេះ​ ក៏​ចេះ​តែ​មិន​ដែល​បាន​អាន​បាន​ដឹង​មក​ទាល់​តែ​សោះ​។ រឿង​កាកី​ ជា​ឧទាហរណ៍​មួយ​ ព្រោះ​រឿង​កាកីខ្ញុំ​មិន​ដែល​បាន​មាន​ឱកាស​បាន​អាន​ពី​មុន​មក​ទេ​ មិន​ដែល​ដឹង​ទេ​ ថា​វា​មាន​ដំណើរ​ដើម​ទង​បែប​ណា​។ ធ្លាប់​តែ​ឮ​គេ​និយាយ​ត​ៗ​គ្នា​ និង​វីដេអូ​ចម្រៀង​ តែ​ខ្ញុំ​ទើប​តែ​អាន​ចប់ តាម​រយៈ​ឯកសារ​ដែល​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដៃ​នេះ​ឯង​។

ដោយ​យល់​ឃើញ​ថា​វា​មាន​ផល​ប្រយោជន៍​ ហេតុ​នេះ​ ថ្ងៃ​នេះ​ នាង​ខ្ញុំ​ចង់​ចែក​រំលែក​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ និង​ចង់​ណែនាំ​ឲ្យ​សាក​យក​ហ្វាល់​ដែល​នាង​ខ្ញុំ​បាន​រៀប​ចំ​នេះ​ យក​ទៅ​ទុក​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ដែរ​ ដើម្បី​ឲ្យ​ឆាប់​បាន​អាន​ចប់​ច្រើន​ដូច​ជា​ខ្ញុំ​។ បើ​ទុក​តែ​នៅក្នុង​កុំព្យូទ័រ​ ខ្ញុំ​ជឿ​ថា​ នឹង​មិន​ងាយ​មាន​ឱកាស​អាន​ទេ​ ជឿ​ខ្ញុំចុះ​។

ដោយ​ឡែក​ ខ្ញុំ​បាន​រៀប​ចំ​ឯកសារ​​ជូន​លោក​អ្នក​ហើយ​ ដោយ​គ្រាន់​តែ​ចុច​ដោន​ឡូដ​ទៅ​ នឹង​បាន​គ្រប់​សៀវភៅ​ដែល​នាង​ខ្ញុំ​មាន​។ តែ​នាង​ខ្ញុំ​បាន​រៀប​ចំ​ជា​ពីរ​ដុំ​ ដោយ​ដុំ​ទី​មួយ​ រាល់​ឈ្មោះ​ឯកសារ​ ដាក់​ជា​អក្សរឡា​តាំង​ប្រកប​ជា​ភាសា​ខ្មែរ​ ព្រោះ​សម្រាប់​ទូរស័ព្ទ​ណា​ដែល​ពុំ​អាច​អាន​ខ្មែរ​យូនីកូដ​។ ដុំ​មួយ​ទៀត​ ជា​ដុំ​ដែល​រាល់​ឈ្មោះ​ឯកសារ​ ត្រូវ​បាន​សរសេរ​ជា​ខ្មែរ​យូនីកូដ​។ លោក​អ្នក​អាច​ដោន​យក​ទាំង​ពីរ​ ឬ​យក​មួយ​ណា​ ដែល​លោក​អ្នក​ចង់​បាន​។

ចុច​ដើម្បី​ទាញ​យក​ឯកសារ​ដាក់​ឈ្មោះ​ជា​អក្សរ​ឡាតាំង​ (38MB)

ចុច​ដើម្បី​ទាញ​យក​ឯកសារ​ដាក់​ឈ្មោះ​ជា​ខ្មែរ​យូនីកូដ​ (37MB)

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​រឿង​ទាំង​អស់​ដែល​បាន​ចង​ក្រង​៖

រឿង​ព្រេង​និទាន​

  1. គោញី​
  2. គ្រូ​និង​សិស្ស​
  3. គ្រូ​មើល​ស្កន់​
  4. គំនូរ​រូប​ប្រពន្ធ
  5. ចចក​
  6. ចោរ​ចិត្ត​ជា
  7. ចៅ​តប់​ប្រមល់​
  8. ចៅ​ផ្កាប់​ត្រឡោក​
  9. ចៅ​សុក្រ​និង​ចៅ​សៅរ៍​
  10. ចៅ​អាចម៍​សេះ​
  11. ដូន​ចាស់​ក្នុង​ឃ្លោក​
  12. ដើម​កំណើត​សត្វ​កូន​លោក​
  13. ដើម​កំណើត​សត្វ​ផ្សោត​
  14. ទំពែក​៤នាក់​
  15. បឹង​ទុំ​លែង​
  16. បុរស​កុហក​៤នាក់​
  17. បុរស​ខ្ជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​
  18. បុរស​ជីក​ក្តាម​
  19. រឿង​ឪពុក​ក្មេក​រើស​កូន​ប្រសារ​
  20. ហោរ​និង​តាចាស់​ដូន​ចាស់​
  21. អណ្តើក​និង​ស្វា​
  22. អន្ទង់​វែង​ឆ្នាំង​វែង​
  23. អាប៉ាង​នាង​តី​
  24. អាសុខ​ស្លូត​និង​អាសុខ​កាច​
  25. អា​សំគម​បាញ់​លលក​
  26. អាឡេវ​
  27. អ្នក​ដំណើរ​២នាក់​ដណ្តើម​គ្នា​ដេក​កណ្តាល​
    ប្រលោម​លោក​និង​អក្សរ​សិល្ប៍​
  28. ក្រុង​ឧត្តុង្គ​
  29. ខ្យល់​
  30. ខ្សែ​ជីវិត​
  31. ដំណែង​ស្នេហ៍​រាជនី​
  32. តន្រ្តី​ស្នេហ៍​
  33. តែល​តោល​
  34. នាង​កាកី
  35. ព្រោះ​តែ​កូន​ប្រុស​
  36. មហា​ចោរ​ទល់​ដែន​
  37. មាលា​ដួង​ចិត្ត​
  38. សង្ឃឹម​ថ្ងៃ​ថ្មី​
  39. សឹម​បរឡាន​
    សៀវ​ភៅ​ផ្សេង​ៗ​
  40. កូសាំងស៊ីន​
  41. កិច្ច​ព្រម​ព្រៀង​នៅ​ប៉ារីស​អំពី​បញ្ហា​កម្ពុជា​
  42. គុក​នយោបាយ​
  43. ចរិក​ខ្មែរ​
  44. ចៅហ្វាយ​គុយ​
  45. ច្បាប់​ស្តី​ពី​ទេសចរណ៍​
  46. ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​និង​ឥណ្ឌូ​ចិន​ឆ្នាំ​២០០០
  47. បណ្តាំ​ក្រម​ង៉ុយ​
  48. បណ្តាំ​តាមាស​
  49. ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​
  50. ភាសិត​ខ្មែរ​
  51. វប្បធម៌​និង​អរិយ​ធម៌​ខ្មែរ​ឥណ្ឌា
  52. សិក្សា​សង្ខេប​អំពី​អារ្យធម៌​ខ្មែរ​
  53. ស្រណោះ​ព្រលឹង​ខ្មែរ​
  54. អរិយ​ធម៌​ខ្មែរ​
  55. អាចារ្យ​ស្វា​
About these ads

4 thoughts on “តំណ​ទាញ​យក​​រឿង​ព្រេង​និទាន​ខ្មែរ​ ប្រលោម​លោក​ និង​រឿង​អក្សរសិល្ប៍​ (PDF files) ទៅអាន​លេង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s