ផ្កា​រំដួល​ ផ្កា​តំណាង​ប្រទេស​កម្ពុជា​


ដោយ​សង្កេត​ឃើញ​ កន្លង​មក​មាន​អ្នក​ចូល​មើល​ប្លក់​ខ្ញុំ​ជា​ច្រើន​ គឺ​ចូល​តាម​រយៈ​ការ​រាវ​រក​ពាក្យ​ “Cambodian/Korean national flower” ក្នុង​ google។ ដូច​នេះ​បណ្តាល​ឲ្យ​នាង​ខ្ញុំ​សម្រេច​សរសេរ​អត្ថបទ​ដែល​និយាយ​ពី​ផ្កា​រំដួល​នេះ​។ តាម​ពិត​ទៅ​​ ខ្ញុំ​ចង់​សរសេរ​ជា​យូរ​មក​ហើយ​ តែ​ចេះ​តែ​ខ្ជិល​ ឬ​​ភ្លេច​។

ដំបូង​ថា​ ប្រុង​បក​ប្រែ​ពី​អត្ថបទ​អង់​គ្លេស​ តែ​ដល់​ពេល​ស្រាវ​ជ្រាវ​ទៅ​ ឃើញ​មាន​គេ​បក​ប្រែ​រួច​ហើយ​ គឺ​ប្លក់​ senith ។​ ដោយ​កំពុង​តែខ្ជិល​ផង​ សុំ​ចម្លង​ចេញ​មក​តែ​ម្តង​ តែ​មាន​ដាក់​ប្រភព​នៅ​ខាង​ក្រោម​ហើយ​។ ណា​មួយ​ ខ្ញុំ​សូម​ដាក់​ទាំង​បី​អត្ថបទ​ដែល​បាន​មក​ពី​បី​ប្រភព​ផ្សេង​ៗ​គ្នា​ សង្ឃឹម​ថា​ វា​មាន​ប្រយោជន៍​សម្រាប់​ប្អូន​ៗ​ ឬ​បង​ៗ​និស្សិត​ ក៏​ដូច​ជា​មិត្ត​អ្នក​អាន​។ រី​ឯ​រូប​ថត​ផ្កា​រំដួល​វិញ​ គឺ​បាន​ដោយ​សារ​ការ​រាវ​រក​នៅ​ក្នុង​អ៊ីន​ធ័រ​ណេត​ទេ​ គួរ​មិន​គួរ​ សូម​មេត្តា​អធ្យាស្រ័យ​។

ផ្កា រំដួល
​ឈ្មោះ​ជា​ភាសា​ជាតិ​ ​«រំដួល»​ ​វា​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​(Miterlla​ ​mesnyi)​ ​និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ ​(Romdul)​ ។​ រំដួល​ជា​ប្រភេទ​រុក្ខជាតិ​មាន​កម្ពស់​ពី​៨​ ​ទៅ​ ​១២​ ​ម៉ែត្រ​ ​និង​ ​មាន​អង្កត់​ផ្ចិត​ពី​ ​២០​ ទៅ​ ​៣០​ ​សង្ទី​ម៉ែត្រ​ ​ដើម​មាន​សំបក​ពណ៌​ត្នោត​ ​លឿង​ ​ស្ថិត​ជា​ប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្នា​ គ្មាន​ខ្នាយ​ ​ស្ទប​មាន​ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ​២-៤​x៦​-១០​សង្ទី​ម៉ែត្រ​ ​។ ​ផ្កា​រំដួល​មាន​ពណ៌​លឿង​ ​ស​ ​ក្លិនភាយបាន​ឆ្ងាយ​ ​ចោល​ក្លិន​នៅ​ពេល​រសៀល​ ​និង​ ​ពេល​ព្រលប់​។​ ផ្លែ​ជា​ចង្កោម​ ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រម៉ៅ​អាច​បរិភោគ​បាន​ រំដួល​ដុះ​លូត​លាស់​ដោយ​ធម្មជាតិ​ស្ទើ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ត្រូវ​ប្រជាជន​យើង​និយម​យក​មក​ដាំ​លំអ​តាម​គេហដ្ឋាន​ ​និង​ សួន​សាធារណៈ​។​ ​ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​របៀប​ខ្មែរ​នេះ​ ខ្មែរ​យើង​ពី​បុរាណ​កាល​ និយម​ប្រើ​ប្រាស់​វា​ជា​គ្រឿង​ផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ ​។​ ​ដើម​រំដួល​ ក៍​អាច​កែ​ឆ្នៃ​ប្រើ​ប្រាស់​គ្រឿង​សំណង់​បន្ទាប់​បន្សំ​ ​និង​ ​ប្រើ​ជា​អុស​សម្រាប់​ដុត​។​ ​នៅ​រដូវ​ផ្លែ​ទុំ​ ប្រជាជន​ដែល​រស់​នៅ​ក្បែរ​ព្រៃ​តែង​បេះ​ផ្លែ​រំដួល​ យក​មក​លក់​ដោះ​ស្រាយ​ជីវភាព​ ​។​ ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​ជា​ទី​ទាក់​ទាញ​អារម្មណ៍​របស់​មហា​ជន​ទូទៅ​ ហេតុ​នេះ​បាន​ជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្កា​រំដួល​ រហូត​ដល់​កវី​និពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា​ រំ​ដួល​ក្រចេះ​ រំដួល​ពោធិសាត់​ ជា​ដើម​ ​។

resource: senith’s blog

វីគីភីឌា៖

រំដួល

( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ទ្រង់ទ្រាយ​ផ្កា​ស្ទើរ​ចាប់​ច្រឡំ​គ្នា​នឹង​ផ្កា​ក្រវាន់ តែ​ច្រើន​ទ្រើស​ជាង ក្លិន​ក្រអូប​ខុស​គ្នា​ពី​ផ្កា​ក្រវាន់ ក្រអូប​ក្នុង​វេលា​ល្ងាច​ផ្សាយ​ក្លិន​ឆ្ងាយ​ដូច​គ្នា, ផ្លែ​ជា​ចង្កោម ទុំ​ឡើង​សម្បុរ​ក្រមៅ​បរិភោគ​បាន : ក្រមួន​រំជួល ក្រមួន​មាត់​ដែល​អប់​យក​ក្លិន​ផ្កា​រំដួល ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​ស្វាយរៀង : ស្រុក​រំដួល ។

ជា​ភាសា​អង់​គ្លេស​៖

The Khmer common name is “Rumdul”. It has a scientific name “Metrella mesnyi” and English common name is “Rumdul”. Rumdul is a type of plant with height of 8-12 meters and has stem diameter of 20-30 centimeters. The bark of the stem is yellow-brown. Leaf is single alternate without spur. Leaf is flat and long in form with the size of 2-4 cm x 6-10 cm. Rumdul flowers are white-yellow color and have fragrant smell for a long distance during the late afternoon and the evening. Fruits are cluster with dark-red color when it ripens; and it is edible. Rumdul grows in the nature and can be seen almost everywhere in Cambodia. Cambodian people like to grow it for decoration of houses and public parks. Due to fragrant smell of Rumdul flower, ancient time of Khmer people like to use it for material to produce lip waxes fro women. Stem of Rumdul can also be used for supplement construction materials and firewood. In the season of maturing of Rumdul fruit, people who live close to the forest is always collecting the Rumdul fruits to sell for living. Due to the attraction of fragrant smell, therefore, Khmer women have been compared to the Rumdul flower, and also some Khmer’s author has written some song such as Rumdul Kraties and Rumdul Pursat, etc.

resource: Chanthol’s blog


About these ads

18 thoughts on “ផ្កា​រំដួល​ ផ្កា​តំណាង​ប្រទេស​កម្ពុជា​

  1. អុញ? ពីមុនៗ ខ្ញុំ​ឃើញ​ផ្លែរ​នេះ​សឹង​តែ​រាល់​ថ្ងៃ ហើយ​ធ្លាប់​យក​មក​គប់​គ្នា​លេង​ទៀត តែ​អត់​ដឹង​ថា អា​ហ្នឹង​ឈ្មោះ រដួល សោះ ហា​ហា​ហា

      • ហេតុអីបាននេះជាផ្ការំដួលឡាវ័ន???
        ខ្ញុំគិតថាវាជាផ្កាក្រវ៉ាន់ទៅវិញទេ។
        ញុំមានអារម្មណ៍ថាធ្លាប់ឃើញផ្ការំដួលដែរ តែហេតុអីបានជាផ្កានេះស្រដៀងក្រវ៉ាន់ទៅវិញ តែវាគ្រាន់តែខុសដើមវាតែប៉ុណ្ណោះ!!!
        ពេលណាញុំទៅស្វាយរៀង ចាំញុំមើលវាឡើងវិញហើយមើលទៅ!!!

      • នេះ​ជា​ផ្កា​ក្រវ៉ាន់​ http://www.chanbokeo.com/imgbig/taprum_647702431.jpghttp://www.chanbokeo.com/imgbig/taprum_647702431.jpg
        ហើយ​នេះ​ជា​ផ្កា​រំដួល​ http://4.bp.blogspot.com/_aswO8m4zchc/RoNp6aUJ21I/AAAAAAAADEI/8NU8JSWBlqk/s400/Rumdul_-_Cambodia.jpghttp://4.bp.blogspot.com/_aswO8m4zchc/RoNp6aUJ21I/AAAAAAAADEI/8NU8JSWBlqk/s400/Rumdul_-_Cambodia.jpg
        ថ្វី​ត្បិត​តែ​ស្រដៀង​គ្នា​ក៏​ពិត​មែន​​ តែ​ក៏​នៅ​មាន​ចំនុច​ខុស​គ្នា​ដែរ​។ អាច​សំគាល់​ត្រង់​ស្លឹក​ និង​ក្លិន​ស្លឹក​ ផ្កា​។ ដូច​នេះ​ សូម​បញ្ជាក់​ថា​ រូប​ផ្កា​ដែល​ខ្ញុំ​ដាក់​នេះ​ គឺ​ផ្កា​រំដួល​ច្បាស់​ណាស់​ មិន​ច្រឡំ​​ទេ​។

    • បង​​ ទ្យាវ័ន​ ខ្ញុំពិតជាអរគុណបងខ្លាំងណាស់​ ដែលនិយាយប្រាប់ពីផ្កានេះ ពីព្រោះ ខ្ញុំពីរស់នៅប្រទេសខ្មែរខ្ញុំមិនដែលដឹងពីរឿងនេះទាល់តែសោះ ដល់ឥទ្បូវខ្ញុំមករស់នៅកូរ៉េ​ ជនជាតិកូរ៉េចេះតែផ្កាតំណាងប្រទេសរបស់ខ្មែរយើង នៅពេលនោះខ្ញុំមិនអាចឆ្លើយតបសោះ

      • អរគុណ​ និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​ដឹង​ថា​អត្ថបទ​មួយ​នេះ​​អាច​ចែក​រំលែក​​​ដើម្បី​ឲ្យ​យើង​បាន​យល់​ដឹង​ច្បាស់​ពី​ប្រទេស​យើង​មួយ​កម្រិត​ទៀត​ :D

  2. អត់ដែលឃើញផ្កាក្រវ៉ាន់សោះ តែរំដួលធ្លាប់ហិត។​ តើអាចប្រាប់បានទេថាគេបានចាត់ទុកផ្ការំដួលជាផ្កាតំណាងផ្ការបស់ជាតិតាំងពីពេលណា​ អ្នកណាជាអ្នកកំណត់?​ហេតុអ្វីបានជាខ្មែរភាគច្រើនអត់បានដឹងថាខ្មែរមានផ្កាប្រចាំជាតិខ្លួន

  3. ហើយខ្ញុំទើបតែដឹងថាប្រទេសយើងអភិវឌ្ឃន៏បានដល់ប៉ុណឹ្ណង ខ្ញុំពិតជាសប្បាយចិត្តខ្លាំង
    ពេលមុនមកអក្សរខ្មែរយើងមិនអាចសរសេរតែតឥទ្បូវមានភាពចំរើនច្រើន~~

    • ចា៎ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ ដូច​នេះ​ហើយ​ទើប​ខំ​សរសេរ​ជា​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន​នឹង​ណា​ ព្រោះ​អត្ថបទ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​អ៊ីនធ័រណេត​​យើង​នៅ​មាន​តិច​ណាស់​

  4. សប្បាយចិត្ត ណាស់ ដោយ អ្នកចេះស្វែងរកនូវអី្វដែលជារបស់ខ្មែរ
    អគុរណ ចំពោះការថែរក្សា អី្វដែលខ្មែរមាន

  5. រំដួល និង ក្រវ៉ាន់ ដូចគ្នាច្រើនណាស់
    តែបើដើមរំដួលកំពស់រហូតដល់ទៅ១២មដើមទាំងពីរប្រាកដជាខុសគ្នាហើយ
    ព្រោះក្រវ៉ាន់ដុះតាមភ្លឺស្រែកំពស់មិនទាំងបាន២មផងទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s