សរុប MP3 Player ដែល​ខ្ញុំ​មាន​ :))


ប្រាប់​ហើយ​ថា​ខ្ញុំ​ដើម​ឡើយ​ចូល​ចិត្ត​សន្សំ​គ្រឿង​អេឡិច​ត្រូ​និច​​ ទោះ​មាន​ហើយ​ ក៏​នៅ​តែ​ចង់​ទិញ​ ព្រោះ​តែ​ចូល​ចិត្ត​។ តែ​វា​សុទ្ធ​តែ​មាន​តួនាទី​ខុស​ៗ​គ្នា​​ ហេតុ​នេះ​ហើយ​ទើប​អាច​ជំរុញ​ឲ្យ​ខ្ញុំ​ សម្រេច​​ចិត្ត​ទិញ​វា​។

ដំបូង​ ខ្ញុំ​មាន​ MP4 (ពណ៌​ស​) ប្រើ​វា​ស្តាប់​ចម្រៀង​រាល់​ថ្ងៃ​ តែ​ដោយ​សារ​ទំហំ​តូច​ពេក​ (2GB) ហើយ​ថ្ម​មិន​សូវ​កាន់​ (ស្តាប់​បាន​បី​ឬ​បួន​ម៉ោង​) ពេល​ទិញ​ electronic dictionary (ពណ៌​ផ្កាឈូក​) ក៏​សម្រេច​ចិត្ត​ទិញ​អា​ល្អ​ ដែល​អាច​ដាក់​ MP3 និង​ វិដេអូ​បាន​ (ទំហំ​4GB)។​ ពេល​ទើប​ទិញ វចនានុក្រម​អេឡិច​ត្រូនិច​នោះ​ដំបូង​ស្រលាញ់​ណាស់​ ហើយ​ក៏​ប្រើ​វា​ដើម្បី​ស្តាប់​ចម្រៀង​រាល់​ថ្ងៃ​ដែរ​។
តែ​ក្រោយ​​មក​ ក៏​កើត​អារម្មណ៍​ចង់​ទិញ ipod ព្រោះ​ឃើញ​ មិត្ត​ភក្តិ​ចិន​ខ្ញុំ​ប្រើ​វា​ដូច​ជា​ស្រួល​និង​ឡូយ​ដល់​ហើយ​។ ឃើញ​មាន​ទាំង​វចនានុក្រម​ មាន​ទាំង​ហ្គេម​ មាន​ទាំង​ចម្រៀង​ ហើយ​អាច​ផ្ទុក​​រូប​ថត​បាន​ច្រើន​ ជា​ពិសេស​ល្បឿន​លឿន​ និង​ថ្ម​កាន់​​ទៀត​​ផង​។ គាប់​ជួន​ មាន​មិត្ត​ភក្តិ​មក​ពី​អាមេរិច​ ហើយ​គេ​ប្រាប់​ថា​អាច​ផ្ញើរ​គេ​ទិញ​បាន​ ព្រោះ​បើ​ទិញ​ពី​អាមេរិច​ថោក​ជាង​នៅ​កូរ៉េ​ ប្រហែល​ ៥០​ ទៅ​ ៦០​ដុល្លា​។
ដូច​នេះ​ក៏​សម្រេច​ចិត្ត​ទិញ​ ipod (32GB)។ ពេល​បាន​ ipod ហើយ​ ក៏​ប្រើ​តែ​អាយ​ផត​នឹង​ទៅ​។
តែ​ក្រោយ​មក​ ក៏កើត​មាន​អារម្មណ៍​ថា​ ពេល​ទៅ​ណា​ម្តង​ៗ​ ពិបាក​​កាន់​អាយ​ផត​ផង​ កាន់​ទូរស័ព្ទ​ផង​ រញេរញ៉ៃ​។ មួយ​វិញ​ទៀត​ បើ​ស្តាប់​ចម្រៀង​តាម​ទូរស័ព្ទ​​ធ្វើ​ឲ្យ​ឆាប់​អស់​ថ្ម ដូច​នេះ​ក៏​កើត​នឹក​ឃើញ​ចង់​ទិញ​ ipod shuffle មួយ​ទៀត​ ព្រោះ​វា​តូច​ស្អាត​ ហើយ​កាន់​ថ្មល្អ​ ម្យ៉ាង​តម្លៃ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន​។

គាប់​ជួន​ ពេល​នោះ​ មិត្ត​ភក្តិ​ដែល​នៅ​អាមេរិច​នោះ​ មក​លេង​កូរ៉េ​​​ ក៏​ផ្ញើរ​គេ​ទិញ​ ipod shuffle (ពណ៌​ផ្កាឈូក​)ទៅ​។ ឃើញ​ថា​តាំង​ពី​បាន​ ipod shuffle នេះ​មក​ ពេល​ទៅ​ណា​មក​ណា​ ខ្ញុំ​មិន​សូវ​យក​ ipod touch តាម​ខ្លួន​ទេ​។​ ល្អ​ម្យ៉ាង​ដែរ​ ព្រោះ​មិន​រណេង​រណោង​។

ហើយ​ចំណែក​អា​ក្បាល​ធំ​ពណ៌ស​នោះ​ (Vaio) ទើប​តែ​ទិញ​ទេ​ ហើយ​វា​ក៏​ជា​ mp3 player របស់​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​តែង​តែ​ប្រើ​វា​ស្តាប់​ចម្រៀង​ពេល​ខ្ញុំ​លេង​អ៊ីន​ធ័រ​ណេត​។ ហេ​ៗ​…. អស់​ហើយ​ :mrgreen:

About these ads

4 thoughts on “សរុប MP3 Player ដែល​ខ្ញុំ​មាន​ :))

  1. តាំងពី​កើត​មក​មិនដែរមាន​ អីនឹងគេ​ទេកុំថាឡើយ MP3 MP4 Player ទោះជាកូនវិទ្យុតូចមួយ​ក៏​មិន​ដែរ​ទិញ​ដែរ។ កុំខំ​​សន្សំ​គ្រឿង​អេឡិច​ត្រូ​និចខ្លាំង​ពេក ប្រយ័ត្ន​ស្តាយ​ក្រោយ ទិតថា​មិន​បាន​ប្រាប់ ទិញ​មួយ​អោយ​ដឹង​មួយ ឧទាហរណ៍ Sony Ericsson Live with Walkman

    http://www.gsmarena.com/sony_ericsson_live_with_walkman-4111.php

  2. ហេតុតែកូនគេអ្នកមាន :D ខ្ញុំមិនដែលបានប្រើទេរបស់អស់ទាំងនេះព្រោះសមត្ថភាពមិនដល់​ហើយមួយវិញទៀតខ្ញុំមានតែកុំព្យូទ័រកញ្ចាស់មួយគត់ហើយសន្សំលុយទំរាំបានយូរខែណាស់។ ស្តាយដែរដែលមិនបានប្រើរបស់ដូចកញ្ញារូបស្អាតម្នាក់នេះ។

    • អត់​មែន​ជា​អ្នក​​មាន​ទេ​ ព្រោះ​របស់​ទាំង​អស់​នេះ​ សុទ្ធ​តែ​ជា​លុយ​ខ្ញុំ​ទិញ​ខ្លួន​ឯង​ទាំង​អស់​។ ម៉ាក់​ខ្ញុំ​ពុំ​មាន​លទ្ធភាពទិញ​ឲ្យ​ទេ​។ គឺ​បាន​មក​ពី​ការ​ខំ​សន្សំ​ប្រាក់​ខ្លួន​ឯង​នឹង​ណា​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s